Pages

ស្ថាប័នតុលាការ

ស្ថាប័នតុលាការ
 
សេចក្តីផ្តើម
          ធម្មជាតិបានបង្កើតផែនដីនិងជីវិតទាំងអស់នៅ    ​​លើផែនដីមានមនុស្ស សត្វនិងរុក្ខជាតិទាំងឡាយ។ធម្មជាតិរបស់មនុស្សសត្វគឺតែងតែមានជំលោះ នឹងគ្នា មិន ចេះចប់មិនចេះហើយហើយជំលោះនេះមានតាំងពី យូរលង់ណាស់មក ហើយ។ ប៉ុន្តែដោយសារមនុស្សមាន សតិសម្បជ្ជនៈនិងមានការគិត ពិចារណាខ្ពស់ ជាងសត្វទើប មនុស្សអាចរស់នៅភាពថ្លៃថ្នូរនិងភាពសុខដុមរមនា។
          ដោយហេតុនេះ ហើយទើបមនុស្សមាន   វិធីដោះស្រាយជំលោះ ដោយ សន្តិវិធីមិនដូចសត្វដែលដោះស្រាយបញ្ហាដោយកម្លាំងនោះទេ។ ការដោះស្រាយ ជំលោះដោយសតិវិធីនេះ    ហើយដែលនាំឲ្យមនុស្សបង្កើតបាន ជា ស្ថាប័ន តុលាការដល់សព្វថ្ងៃនេះ។
.ប្រវត្តិនិងការកើតស្ថាប័នតុលាការនៅកម្ពុជា
          កាលពីសម័យអាណាចក្រភ្នំចេឡាសម័យអង្គរ។ល។ការដាក់ទោស ឬការ  ដាក់ពិន័យទៅលើជនណាម្នាក់ វាប្រព្រឹត្តទៅ​​ដោយការបើសវនការក្រោម ព្រះ រាធិបតី ភាពរបស់ព្រះមហាក្សត្យពោលគឺអំនាចវិនិច្ឆ័យទោសឋិតនៅលើព្រះម ហាក្សត្រ ដែលព្រះអង្គជាអ្នកកាន់កាប់អំនាចគ្រប់វិស័យទាំងអស់។សម័យនោះ ព្រះរាជា មានអំនាចធំ ធេងណាស់និយាយរួមគឹអំនាចនិតិបញ្ញាតិ្តអំណាច និតិប្រតិបត្តិ និងអំណាចតុលាការគឺព្រះអង្គជាអ្នកសម្រេច។ដូច្នេះស្ថាប័នតុលាការ នាសម័យ ពុំទាន់មានទេទើបតែមានពេលប្រទេសបារាំងមកដាក់លើអាណានិគម មកលើប្រទេសខ្មែរ។​​​ ក្រោយពីពេលបារាំងបានមកដាក់អាណានិគមលើប្រទេស ខ្មែរតាំងពី ឆ្នាំ១៩៦៣មកបារាំងបានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំស្ថាប័ន តុលាការពីរដាច់ពីគ្នាគឺតុលាការជំនុំជំរះ ក្តីមនុស្សក្នុងស្រុកនិងតុលាសហតុភាព បារាំង។
          តុលាការជំនុំជំរះ  ក្តីមនុស្សក្នុងស្រុកៈជាលាការដែលវិនិច្ឆ័យតែករណីវិវាទ ដែលបង្កឡើង ដោយជនជាតិ ខ្មែរដោយជនជាតិខ្មែរដូចគ្នាឫពិរុទ្ធជនជាតិខ្មែរ តែប៉ុននោះ។
          តុលាការសហភាពបារាំងជាតុលាការដែលវិនិច្ឆ័យសេចក្តីចំពោះវិវាទដែលបង្កដោយជនជាតិបារាំងឫបរទេស។  ប្រសិនបើមានអំពើល្មើសណាមួយដែលពិរុទ្ធ
ជនច្រើននាក់ត្រូវជាប់ទោសពីបទផ្សំគំនិតដែលក្នុងនោះមានទាំងជនជាតិខ្មែរឬជនជាតិបារាំងឫជនជាតិបរទេសផងនោះនិតិវិធីអាណានិគមនិងធ្វើការបំបែករឿងព្រមទាំងជនល្មើសដោយឡែកពីគ្នាទៅតាមសមត្ថកិច្ចតុលាការផ្សេងៗពីគ្នា។ បើជន ល្មើសជាជនជាតិខ្មែរនោះសមត្ថកិច្ចរបស់តុលាការក្នុងស្រុកធ្វើការ វិនិច្ឆ័យសេចក្តី បើសិនបើជនជាប់ចោទជាជាតិបារាំង ឫ ជនបរទេសវិញនោះគឺជាសមត្ថកិច្ចរបស់ តុលាការសហភាពបារាំងធ្វើការវិនិច្ឆ័យសេចក្តីវិញ។ នៅសម័យនោះប្រទេសកម្ពុជាមានសាលាជំនុំជំរះក្តីតិចតួចណាស់។​ មកដល់ពេលដែលសម័យប្រទេសកម្ពុជាទទួលបាន ឯករាជ្យពីអាណានិគមបារាំង នៅថ្ងៃទី៩វិច្ចិកា១៩៥៣ប្រទេសកម្ពុជា បានរៀបចំ ប្រទេសខ្លួនឡើងវិញហើយបាន ធ្វើវិសោធនកម្មជាបន្តបន្ទាប់៦៥នូវរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៧រហូត​ ដល់បង្កើត រដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសនៅ ឆ្នាំ១៩៦៦អនុម័ត ដោយរដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជាដើម្បីធានាសន្តិសុខ របៀបរៀបរយ និងការអនុវត្តច្បាប់នៅកម្ពុជានៅ ក្នុងរដ្ឋធម្មនុញ្ញ ថ្មីនេះបានចែងអំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ស្ថាប័ន តុលាការដែលបានបញ្ញត្តិទុកក្នុងច្បាប់ពិសេស[1][1]។ចាប់ពីពេលនោះមកប្រព័នតុលាការខ្មែរ បានអភិវឌ្ឍន៍ទៅតាមគំរូរការនៅពេល ដែលកម្ពុជាមានអធិបតេយ្យភាព ពេញបរិបូណ៍។         អំពីក្រុមប្រឹក្សាជាន់ខ្ពស់របស់តុលាការត្រូវបានបង្កើតឡើងដោយអនុឡោមទៅតាមច្បាប់និងធា​​នារ៉ាប់រងចំពោះ វិន័យនិងឥស្សរៈភាពនៃចៅក្រមទាំងអស់។ ក្រុមប្រឹក្សានេះ ស្ថិតនៅក្រោមអធិបតេយ្យភាព្រះមហាក្សត្យនៃព្រះរាជាណាចក្រ កម្ពុជា     [2][2]
          សាលាជំនុំជំរះក្តីជាន់ទី១ឬសាលាដំបូងត្រូវបាន​ បង្កើតឡើងនៅតាម បណ្តា​ខេត្តមួយ ចំនួនហើយមានសមត្ថកិច្ច គ្របដណ្តប់លើវិសាលភាពនៃដែនដីដែល សាលាជំនុំជំរះក្តីនោះស្ថិតនៅ ។ សាលាជំនុំជំរះត្រូវបានចែកចេញជាពីរថ្នាក់គឺ សាលាជំនុំជំរះក្តីជាន់ទាប និងសាលាជំនុំជំរះក្តីជាន់ខ្ពស់។​ ​​​  ​ ​ សាលាជំនុំជំរះក្តីជាន់ទាបមានៈ
          សាលាលហុ សាលាដំបូងឬសាលាជំនុំជំរះក្តីលើដំបូងសាលាទាំងពីនេះ  មាននទីតាំងនៅស្ទើរតែគ្រប់ខេត្តក្រុង នៃ ព្រះរាជាណាចក្រកម្ពុជាហើយមាន សមត្ថកិច្ច គ្របដណ្តប់លើផែនដីដែលខ្លួនរស់នៅ។
-       សាលាឧទ្ធរណ៍
-       សាលាឧក្រិដ្ឋ
-       សាលាវិនិច្ឆ័យ
          សាលាទាំងបីនេះមានទីតាំង នៅក្រុងភ្នំពេញហើយ មានសមត្ថកិច្ចគ្រប ដណ្តប់លើដែនដីនៃប្រទេសទាំងមូលក្រៅពីនេះ នៅមានតុលាការសឹកមួយទៀត ដែលមានទីតាំងស្ថតិនៅទីក្រុង ភ្នំពេញមានសមត្ថកិច្ចលើដែនដីទាំងមូល នៃ ប្រទេសសម្រាប់បញ្ហាទាំងឡាយណា ដែលទាក់ទងរឿងក្តីមានលក្ខណៈយោ          ប្រព័ន្ធតុលាការនាសម័យសាធារណៈរដ្ឋខ្មែរ១៩៧០​ -  ​​​​១៩៧៥បន្ទាប់ពីធ្វើ ការផ្លាស់ប្តូររបប មកជារបបសាធារណៈរដ្ឋខ្មែរ របបនេះនៅតែបានបន្តអនុវត្ត ប្រព័ន្ធតុលាការអតីត ព្រះរាជាណាចក្រកម្ពុជាទី១ រហូតដល់រដ្ឋធម្មនុញ្ញថ្មីរបស់ របបសាធារណៈរដ្ឋខ្មែរបានចូលជាធរមាននៅថ្ងែទី២០ ខែ តុលា ឆ្នាំ ១៩៧២ពេល នោះប្រព័ន្ធយុត្ថាធិការ ត្រូវបានកែប្រែនិងវិវឌ្ឍបន្ថែមទៀត។​ តុលាការកំពូល និង សាលាជំរះក្តីគ្រប់ជាន់ថ្នាក់នៃរបបសាធារណៈរដ្ឋខ្មែរត្រូវបានកំណត់នៅរដ្ឋធម្មនុញ្ញថ្មីដោយកំណត់ថាអំណាចតុលាការត្រូវតែ រក្សានូវអនាគតិការពារសិទ្ធ និង សេរីភាពរបស់ប្រជាពលរដ្ឋ[3][3]។  តុលាការកំពូលមាន ឧត្តមមន្រ្តីតុលាការចំនួន៩នាក់គឺ ប្រធា​​ន០១នាក់និងចៅក្រមប្រឹក្សាចំនួន០៨នាក់[4][4]​​ ម្យ៉ាងទៀតតុលាការ កំពូលអាច​  ផ្តើមគំនិតបង្កើតច្បាប់ទាក់ទងនឹងការរៀបចំនិងការប្រព្រឹត្តទៅ នៃអំណាចតុលាការ និងមាន​ សិទ្ធិប្រកាសរំសាយគណបក្សនយោបាយយក តាមមតិ ​ ​ ​ ​ ពីរភាគបីចំពោះ​​​​​​ ​​គណបក្សនយោបាយណា  ដែលធ្វើសកម្មភាពបំផ្លាញ របប សាធារណៈរដ្ឋ។
          នៅក្នុងសម័យសាធារណៈរដ្ឋខ្មែរយើងសង្កេតឃើញមានតុលាការធម្មនុញ្ញនិងតុលាការជាន់ខ្ពស់។ តុលាការធម្មនុញ្ញមានសមត្ថកិច្ចសម្រេចអំពើនិយ័តភាព នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតីនៃសាធារណៈខ្មែរ ហើយប្រកាសពី​    ​​លទ្ធផលនៃការបោះឆ្នោតនោះ និង មានសមត្ថកិច្ចសម្រេច ពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសរើសសមាជិកសភា។ តុលាការ ជាន់ខ្ពស់មានអំណាចជំនុំជំរះ​ រឿងក្តីរបស់ប្រធា​​នាធិបតី​ និងអនុប្រធានាធិបតីនៃ របបសាធារ​       ណៈរដ្ឋខ្មែរសមាជិករដ្ឋាភិបាលសមាជិកសភាសមាជិកតុលាការ ធម្មនុញ្ញ និង សមាជិកតុលាការ  កំពូលពីបទឧក្រិដ្ឋនិងបទមជ្ឈឹមដែលស្ថិត នៅក្នុងពេលបំពេញ  ការងាររៀងៗខ្លួន។
          ទោះបីជារចនាសម្ព័ន្ធដូច​បានរៀបរាប់ខាងលើដោយ ក៏ប៉ុន្តែសង្គ្រាមចេះ តែបន្តនិងមូលហេតុផ្សេងៗទៀតនោះជាហេតុធ្វើឲ្យសា្ថប័នយុត្ថាធិការថ្មីនាសម័យសាធារណៈរដ្ឋខ្មែរពុំបានដំណើការអ្វីទាំងអស់ រហូតដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដែលរបបសាធារណៈរដ្ឋខ្មែរ បានដួលរលំទាំងស្រុង។
          ប្រព័ន្ធតុលាការសម័យកម្ពុជាប្រជាធិបតេយ្យ ឆ្នាំ១៩៧៥​-១៩៧៩ កម្ពុជា ប្រជាធិបតេយ្យបានបង្កើតរដ្ឋធម្មនុញ្ញថ្មីមួយដែលមាន ១៦ជំពូក និង២១មាត្រា ក្នុងនោះក៏មានចែងផងដែរអំពីស្ថាប័នតុលាការ ដោយកំណត់អំពីតួនាទី របស់ តុលាការកម្ពុជាប្រជាធិបតេយ្យ ក្នុងការការពារយុត្តិធម៌​​ ​ របស់ប្រជាជនតំណាង ឲ្យយុត្តិធម៌ ប្រជាជនការពារសិទ្ធិ​សេរីភាពប្រជាធិបតេយ្យប្រជាជន​ ហើយផ្តន្ទា ទោស ចំពោះ អំពើដែលប្រឆាំងរដ្ឋប្រជាជន ។ ប៉ុន្តែអ្វីដែលចែងក្នុង រដ្ឋធម្មនុញ្ញ កម្ពុជាសម័យកម្ពុជាប្រជាធិបតេយ្យវា ផ្ទុយស្រលាស់ពីការអនុវត្តន៍ ជាក់ស្តែង ដោយហេតុភាពយុត្តិធម៌ ឫ អយុត្តិធម៌វាសម្រេចលើ មិតិអង្គការទាំងអស់។​ ប្រជាពលរដ្ឋស្លុតត្រង់ត្រូវគេសម្លាប់ដោយដឹងពីទោសកំហុសរបស់ ខ្លួនដោយគ្មា ការតវ៉ានិងមិនឆ្លងការជំនុំជំរះអ្វីទាំងអស់។ សម័យនោះហើយដែលប្រទេសកម្ពុជាធ្លាក់ចុះទៅក្នុងភាពដ៏ខ្មៅងងឹត។ របបនោះបានបំផ្លិតបំផ្លាញនិងកាប់សម្លាប់មនុស្សអស់ជាច្រើនដូចជា និស្សិតបញ្ញវ័ន្តសាស្ត្រាចារ្យ និងអ្នកច្បាប់ស្ទើរគ្មានសល់សូម្បី តែវត្តអារាមសាលារៀនតុលាការក្រសួងមន្ទីរក៏ត្រយវពួកគេយកទៅជាមន្ទីឃុំឃាំងឫក៏កន្លែងដាក់ជីជាដើម។ ពិសេសទៅទៀតនោះធ្វើ ឲ្យកុមារព្រាត់ប្រាស់ពីឪពុក ម្តាយខ្លេះទៀតត្រូវអង្គការពង្វក់ សតិស្មារតីឲ្យក្លាយជាឃាតករវ័យក្មេង សម្លាប់ ឪពុកម្តាយខ្លយនឯងនិងប្រជាជនស្លុតត្រង់។
          ប្រព័ន្ធតុលាការសម័យសាធារណៈ​  រដ្ឋប្រជាមានិតម្ពុជា១៩៧៩១៩៩៣ពីឆ្នាំ
១៩៧៩ ១៩៨៥ប្រព័ន្ធ  បង្កើតឡើងដោយច្បាប់ស្តីពីការចាត់តាំងអង្គការតុលាការ និងអយ្យការដែលប្រកាស់ឲ្យប្រើដោយក្រិត្យ ០២ចុះថ្ងៃទី ១០ខែកុម្ភៈឆ្នាំ១៩៨២ របស់ ក្រុមប្រឹក្សារដ្ឋ។ តុលាការនេះជាតុលាការ ប្រជាជនខេត្តក្រុងដែល ជា តុលាការជាន់ដំបូងកាត់ក្តីឬជំនុំជំរះឡើងវិញ។​​ ក្រុមប្រឹក្សារដ្ឋមានតួនាទីជាស្ថាប័ន មូយដែលទទួលពាក្យបណ្តឹងរបស់ប្រជាជនដែរក្នុងនោះ ក្រុមប្រឹក្សារដ្ឋអាចមាន តួនាទីពាក្យបណ្តឹងតវ៉ា ប្រជាជនជំទាស់ នឹងសាលក្រមដែលសម្រេចដោយ តុលាការខេត្តក្រុងដោយផ្ទាល់ហើយចាត់ការពិនិត្យសំណុំរឿងនោះ ដើម្បីសម្រេច ថាសាលក្រមនោះត្រឹមត្រូវ ឬមិនត្រឹមត្រូវបើត្រឹមត្រូវសាលក្រមនោះ ត្រូវតម្កល់ បើមិនត្រឹមត្រូវ ទេត្រូវបញ្ជូនឲ្យតុលាការ ខេត្ត ក្រុងដែលចេញសាលក្រមនោះ កាត់សេចក្តីសារជាថ្មីតាមសេចក្តី ណែនាំរបស់ក្រុមប្រឹក្សារដ្ឋដោយ ប្រើសមាស ភាពថ្មី។
          ម្យ៉ាងទៀត ក្រុមប្រឹក្សាអនុវត្តសិទ្ធិអយ្យការរបស់ខ្លួនក្នុងករណីព្រហ្មទណ្ឌ ដែរនេះមានន័យថាក្រុមប្រឹក្សារដ្ឋមានតួនាទី ទទួល និង សម្រេចលើបណ្តឹងតវ៉ា ជំទាស់នឹងការចោទប្រកាន់របស់អយ្យការ ថ្នាក់ក្រោម។ សរុបសេចក្តីមកដោយ សារក្នុងរយៈកាលនោះមិនទាន់ មានតុលាការកំពូលនៅឡើយ ក្រុមប្រឹក្សាហាក់ ដូចមាននាទីទាក់ទងទៅ នឹងរឿងក្តីតុលាការគឺប្រៀបដូចតុលាការកំពូលផង និង ជាមហាអយ្យការអមតុលាការកំពូលផង។និតិវិធីទាំងអស់នេះ ហើយទើប ធ្វើឲ្យគូក្តីមានសិទ្ធិ សម្រាប់ ធ្វើការប្តឹងតវ៉ាពីសាលក្រមឬសេចក្តីសម្រេចផ្សេងៗ របស់តុលាការរបស់តុលាការប្រជាជនខេត្តក្រុងទៅ ក្រុមប្រឹក្សារដ្ឋដែលប្រៀបដូច ជាប្តឹងទៅតុលាការថ្នាក់ ខ្ពស់នាពេលបច្ចុប្បន្ន។
          នៅក្នុងឆ្នាំ ១៩៨៥តុលាការកំពូលក៏ត្រូវបានបង្កើតឡើង (ដោយច្បាប់ស្តីពី ការបង្កើតតុលាការប្រជាជន កំពូល និងមហាអយ្យការអមតុលាការកំពូល ដែល ប្រកាសឲ្យប្រើដោយក្រឹត្យលេខ២៨ក្រចុះថ្ងៃទី៣១ខែ កក្តដាឆ្នាំ ១៩៨៥ របស់ ក្រុម ប្រឹក្សារដ្ឋ) ហើយទទួលយកនាទី ដែលក្រុមប្រឹក្សារដ្ឋ មានពីមុន។ ក្រុម ប្រឹក្សារដ្ឋ ត្រូវចប់តួនាទីក្នុង ឋានៈជាស្ថាប័នមួយចាប់តាំង ពីការអនុម័តរដ្ឋធម្មនុញ្ញថ្មី នៃ ព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ១៩៩៣។លុះដល់អាជ្ញាធម៌អង្គការសហប្រជាជាតិនៅកម្ពុជាអ៊ុតាក់ បានមកដល់ប្រទេសកម្ពុជាអាជ្ញាធម៌អង្គការ សហប្រជាជាតិបាន ជួយរៀបចំវិស័យច្បាប់និងប្រព័ន្ធតុលាការថ្មីមួយសម្រាប់ប្រទេសកម្ពុជា។ពេលនេះហើយ ដែល ប្រព័ន្ធតុលាការ  ត្រូវបានបន្ថែមសាលាជំរះក្តីមួយ   ថ្នាក់ទៀតគឺ សាលាឧទ្ធរណ៍ និង និតិវិធីព្រហ្មទណ្ឌនៅប្រទេសកម្ពុជាក្នុងសម័យអន្តរកាល។ តែទោះជាយ៉ាងនេះក្តីតុលាការនេះមិនទាន់បង្កើត ឡើងពិតប្រាកដភ្លាម នោះទេ រហូតដល់ឆ្នាំ១៩៩៤។បន្ថែលើនេះទៅទៀតច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់សាលាជំនុំជំរះក្តីនៃកម្ពុជាប្រកាសឲ្យ ប្រើដោយអនុក្រឹត្យលេខ០៦ចុះថ្ងៃ ទី០៨ខែកុម្ភៈ១៩៩៣ក៏បានកំណត់អត្ថភាពនៃសាលាឧទ្ធរណ៍នេះដែរ។

.​​ រចនាសម្ព័ន្ធតុលាការ
          .. តុលាការជាន់ទាប

          អំនាចតុលាការខេត្តក្រុងជាអំនាចឯករាជ្យ អំនាចតុលាការគ្របដណ្តប់លើ រឿងក្តីទាំងអស់រួមទាំរឿងក្តីរដ្ឋបាល (មាត្រា១២៨ថ្មីវាក្យខណ្ឌទី៣ នៃរដ្ឋធម្មនុញ្ញ  ព្រះរា ជាណាចក្រកម្ពុជា) ។ នៅព្រះរាជាណាចក្រកម្ពុជាតុលាការជាន់ទាប នេះទទួលដោះស្រាយរឿងក្តីដំបូងគេបំផុត។ សាលាដំបូងនេះមានតុលាការ ពីរ ប្រភេទទៀតគឹតុលាការខេត្តក្រុង និងតុលាការយោធា (ប៉ុន្តែបើគេបង្កើតតុលាការ ពាណិជ្ជកម្មមួយទៀតនោះវានឹងកើនឡើងដល់បីប្រភេទ) ។ ដោយឡែកតុលាការ យោធាមានសមត្ថកិច្ចលើកងទ័ពទូទាំង ប្រទេសនិងចំពោះតែ បទល្មើសយោធា ប៉ុននោះ។
..១តុលាការខេត្តក្រុង
តុលាការខេត្តក្រុងមាន សមត្ថកិច្ចដែនដីលាតសន្ធឹងលើទឹកដីនៃ ខេត្តក្រុង ដែលខ្លួនតាំងនៅ។ តុលាការខេត្តទាំងអស់មានចំនួន១៩និងក្រុងចំនួន៤គឺ ក្រុង ភ្នំពេញក្រុងព្រះសីហនុក្រុងកែបនិងក្រុងប៉ៃលិន។​​ ​តាមគោលការណ៍ តុលាការ ខេត្តក្រុងត្រូវចែកចេញ ជាផ្នែកព្រហ្មទណ្ឌនិងផ្នែករដ្ឋប្បវេណី។ ប៉ុន្តែតាមការ​​ អនុវត្តជាក់ស្តែងដោយមិនទាន់មានចៅក្រមគ្រប់ចំនួនម្លោះហើយការបែងចែកនៅមិនទាន់អាចធ្វើបានទេចៅក្រមនីមួយៗ អាចដោះស្រាយរឿងរដ្ឋប្បវេណីក៏ បាន ដោះស្រាយរឿងព្រហ្មទណ្ឌក៏បាន។ ផ្នែករដ្ឋប្បវេណីមានចក្រមក្រឡាបញ្ជី ​និងមន្ត្រីអនុវត្តសាលក្រម​ ( ដែលចាត់តាំងឡើង ទៅតាមករណីដែលមានសាល ក្រមអនុវត្ត) ។ ចៅក្រមមានភារកិច្ចធ្វើការផ្សះផ្សារស៊ើបអង្កេត និងជំនុំជំរះក្តី រឿងរដ្ឋប្បវេណីពាណិជ្ជកម្មរដ្ឋបាលការងារ និង ជាចៅក្រមមានភារកិច្ចធ្វើការកត់ ត្រាកំណត់ហេតុនានា និង ទុកដាក់សំណុំរឿងធ្វើសេវាកម្មខាងប្រគល់ដីកា និង សំបុត្រសា្នមផ្សេងៗ ។ មន្រ្តីអនុវត្តសាលក្រមមិនមានអត្ថភាពជាអចិន្ត្រៃទេតែគេ អាចចាត់តាំង អ្នកណាម្នាក់ឲ្យបំពេញនាទី នេះតាមករណីដែលត្រូវ អនុវត្ត សាលក្រម។ ​​មន្រ្តីអនុវត្តសាលក្រមអាចជាចៅក្រម ឫក្រឡាបញ្ជីបំពេញការងារ ក្រោមការទទួលខុសត្រូវរបស់ចៅក្រម ដែលចាត់តាំងឲ្យ អនុវត្តដោយប្រធាន តុលាការ។
          ផ្នែកព្រហ្មទណ្ឌមមានចៅក្រមក្រឡាបញ្ជី។ចៅក្រមមានភារកិច្ចធ្វើការស៊ើបអង្កតតាមសេចក្តីសន្និដ្ឋានស្នើរឲ្យស៊ើបអង្កេតរបស់អយ្យការ និងធ្វើការ ជំនុំជំរះ រឿងព្រហ្មទណ្ឌនៅរឿងទាំងឡាយដែលខ្លួនពុំបានធ្វើការស៊ើបអង្កេត។ការបំពេញ នាទីស៊ើបអង្កេតគេហៅថាៈចៅក្រមស៊ើបអង្កេតកាលណាបំពេញនាទីក្នុងការជំនុំជំរះគេហៅថាចៅក្រមជំនុំជំរះក្រឡាបញ្ជីមានតួនាទីជាអ្នកជំនួយចៅក្រមនៅក្នុងការកត់ត្រាកំណត់ហេតុនានារៀបចំទុកដាក់ឯកសារនិងសេវាកម្មប្រគល់ដីកា និង លិខិតស្នាមផ្សេងៗ។
          ..២តុលាការយោធា
          តុលាការយោធាមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញជាប្រភេទតុលាការជាន់ទាបដែលមានសមត្ថកិច្ច ជំនុំជំរះរឿងក្តីដែលទាក់ទងទៅ នឹងបទល្មើសមាន លក្ខណៈយោធាឬបទល្មើសប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់កងកម្លាំងប្រដាប់អាវុធដែលប្រព្រឹត្តដោយសមាជិកយោធិន។   ចំពោះដែលយោធាដែលប្រព្រឹត្តបទល្មើស
ព្រហ្មទណ្ឌសាមញ្ញត្រូវស្ថិត នៅក្រោមសមត្ថកិច្ចរបស់តុលាការខេត្តក្រុង។ រាល់ សកម្មភាពទាំងអស់ដែលប្រព្រឹត្តដោយតុលាការយោធាត្រូវរាយការណ៍ទៅក្រសួងការពារជាតិដូចជាស្ថិតិនៃការស៊ើបអង្កេតនិងការជំនុំជំរះជាដើម។ ស្ថាប័នអយ្យការយោធាដែលអមតុលាការយោធាក៏ស្ថិតនៅក្រោក្រសួងការពារជាតិដែរ។ បើផ្អែក តាមច្បាប់ស្តីពីការចាត់តាំង   និងសកម្មភាពរបស់ សាលាជំនុំជំរះក្តី រដ្ឋកម្ពុជា ឆ្នាំ១៩៩៣គេមិនបានចែងអំពីតំបន់ភូមិសាស្រ្ត ដែលតុលាការយោធាមាន សមត្ថកិច្ចគ្របដណ្តប់ឡើយ  ប៉ុន្តែគេអាចយល់ថាគឺគ្របដណ្តប់លើដែនដី កម្ពុជា ទាំងមូល។ តុលាការ យោធានៅក្នុងក្រឹត្យច្បាប់លេខ០៥ចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ១៩៨១ដែលសមត្ថកិច្ច មិនត្រឹមតែលើបុគ្គលិកយោធាប៉ុណ្ណោះទេ។តែថែម ទាំងរហូត ដល់សមាជិកមិនមែនយោធា ដែលស្ថិតក្រោមការរបស់ក្រសួងការពារ ប្រទេស​  និងជនស៊ីវិលដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ រួមជាមួយយោធា។
          តុលាការយោធា ចែកចេញជា ការិយាល័យក្រឡាបញ្ជីនា យកការិយាល័យ ស៊ើបអង្កេតការិយាល័យចៅក្រមជំនុំជំរះនិងលេខាធិការដ្ឋាន (ជាការិយាល័យរដ្ឋ បាល)។  តុលាការយោធាមានបុគ្គលិក ទាំងអស់ជាសមាជិយោធាដែល មានដូច តទៅនេះគឺ ប្រធានម្នាក់អនុប្រធាន០៣នាក់ចៅក្រមសមាជិកនិង អ្នកការពារ យោធា។ ចៅក្រមទាំងអស់ត្រូវតែងតាំង ដោយក្រសួងការពារ ប្រទេសចំពោះ អ្នកកាពារក្តី  យោធាត្រូវបានតែងតាំងដោយ  ប្រធាតុលាការក្រោយពី   បានបញ្ចប់
ការ  ហ្វឹកហ្វឹននៅក្រសួងយុត្តិធម៌។
          នៅអមតុលាការយោធាមានតំណាងខាងអយ្យការយោធាដែលមានព្រះរាជអាជ្ញាយោធាម្នាក់និងរងច្រើននាក់។ស្របតាម (ក្រឹត្យលេខ០៦ ចុះថ្ងៃទី ៨ខែកុម្ភៈ ឆ្នាំ១៩៩៣) ផ្តល់អំនាចឲ្យតុលាការយោធាជំរះតែរឿង មានបទល្មើសយោធាដែល ប្រព្រឹត្តដោយយោធានៃកងកម្លាំប្រដាប់អាវុធប៉ុណ្ណោះ។ ជាការសំខាន់គេត្រូវយល់ ថាតើអ្វីទៅជាបទល្មើសយោធា?ច្បាប់នោះបានឲ្យនិយមន័យយ៉ាងខ្លីអំពីបទល្មើសយោធាថាជាអំពើដែលប្រព្រឹត្តដោយយោធិននៅក្នុងជួរកងទ័ពហើយដែលពាក់ព័ន្ធទៅនឹងវិស័យកងទ័ពឬប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់កងកម្លាំងប្រដាប់អាវុធ។ ប៉ុន្តែក្រឹត្យច្បាប់លេខ០៤ ចុះថ្ងៃ ទី ១២ ខែ សីហាឆ្នាំ ១៩៨១   របស់ក្រុមប្រឹក្សារដ្ឋ នៃសាធារណៈរដ្ឋប្រជាមានិតកម្ពុជា បានរៀបរាប់លំអិតអំពី ប្រភេទបទល្មើស យោធា និងទណ្ឌកម្មសម្រាប់បទល្មើសនីមួយៗ។
          .២ តុលាការជាន់ខ្ពស់
          ..១ សាលាឧទ្ធរណ៍
                   . ការរៀបចំនិងការប្រព្រឹត្តទៅ
         
          សាលាឧទ្ធរណ៍ជា សាលាជាន់ខ្ពស់ជំនុំជំរះលើអង្គហេតុ និងអង្គ ច្បាប់ លើបណ្តឹងឧទ្ធរណ៍អំពី សាលក្រមនៃតុលាការខេត្តក្រុង និងតុលាការយោធា ដោយបើកផ្លូវឲ្យបណ្តឹងសារទុក្ខ។ ការដែលសាលឧទ្ធរណ៍បំពេញតួនាទីដូចគ្នានិងតុលាការថ្នាក់ក្រោមលើអង្គហេតុនិងអង្គច្បាប់បែបនេះអាចមានប្រយោជន៍ដលគូរក្តីដែលចាញ់ក្តី ត្រង់ថាគេអាចសាកល្បងរកលទ្ធផលសាជាថ្មីបានប៉ុន្តែវាក៏បាន ផ្តល់ នូវផលវិបាក ធ្វើឲ្យសំណុំរឿងក្នុងតុលាការនេះកាន់តែកើនឡើងច្រើនឡើងដែរ និងម្យ៉ាងទៀតអាចធ្វើឲ្យគូក្តីដែលចាញ់ក្តីមានគំនិតខិលខូចអាចធ្វើការពន្យាការអនុវត្តសាលក្រមដោយយកបណ្តឹងឧទ្ធរណ៍ ធ្វើជាមធ្យោបាយពន្យាពេលវេលា ឲ្យចេះតែវែងអន្លាយ។ គេមិនទាន់ឃើញមានច្បាប់ចែងអំពីនិតិវិធីបណ្តឹងឧទ្ធរណ៍ឬការកំណត់ដាក់ពិន័យដល់ប្តឹងឧទ្ធរណ៍ណាដែលមិនសមហេតុផលនោះដាច់ដោយដាច់ឡែកនៅឡើយទេដើម្បីបន្ថយចំនួនបណ្តឹងឧទ្ធរណ៍ដែលមិនសមហេតុផលរហូតចូលសាលាឧទ្ធរណ៍ច្រើននាក់ពេក។
. សមត្ថកិច្ចមុខងារនិងដែនដី
សាលាឧទ្ធរណ៍មាន ទីតាំងនៅរាជធានីភ្នំពេញមានដែនសមត្ថកិច្ចលាតសន្ធឹងលើដែនដីទាំងមូលនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងរឿងក្តីព្រហ្មទណ្ឌក៏ដួច ជារឿងក្តីឯទៀតដែរសាលាឧទ្ធរណ៍ទទួលជំនុំជំរះបណ្តឹងឧទ្ធរណ៍ដែលប្តឹងមិនសុខចិត្ត និងសេចក្តីសម្រេចទាំងឡាយរបស់តុលាការយោធាតុលាការខេត្តក្រុង ព្រម ទាំងសេចក្តីសម្រេចទាំងឡាយរបស់អយ្យការអមតុលាការថ្នាក់ក្រោមទាំងអស់។
          ប្រធានមានតួនាទីធ្វើយ៉ាងណា  ដើម្បីធានាឲ្យតុលាការប្រព្រឹត្តទៅបានល្អ។
ក្រុម  ប្រឹក្សាជំនុំជំរះមានចៅក្រម បីរូបក្នុងនោះមានប្រធាន មួយរូបនិងពីររូបទៀត ជាចៅក្រមប្រឹក្សា។ ការជំនុំជំរះត្រូវធ្វើឡើងដោយក្រុមប្រឹក្សាជំនុំជំរះចូលរួមដោយតំណាងមហាអយ្យការមួយរូបក្រឡាបញ្ជីនិងជំនួយការក្រឡាបញ្ជីមួយរូប។ ជាគោលការណ៍សាលាឧទ្ធរណ៍បែងចែកជាផ្នែកដូចជានឹងតុលាការកំពូលផងដែរគឺមានផ្នែករដ្ឋប្បវេណីផ្នែកព្រហ្មទណ្ឌផ្នែកពាណិជ្ជកម្មផ្នែករដ្ឋបាលផ្នែកការងារ។ ចៅក្រមមួយរូបអាចជំនុំជំរះគ្រប់ផ្នែកទាំងអស់ពីព្រោះដោយសារការខ្វះខាតចៅក្រមពិសេសចៅក្រមឯកទេសនីមួយៗ។ សាលាឧទ្ធរណ៍ជំនុំជំរះ លើរឿងក្តីគ្រប់ចំនុ​​ចទាំងអស់ទាំង អង្គហេតុ និង អង្គច្បាប់។
          ក្រៅពីជំនុំជំរះលើក  ទីពីរនូវរឿងក្តីព្រហ្មទណ្ឌទាំងឡាយរបស់តុលាការជាន់
ទាបសាលាឧទ្ធរណ៍មានសមត្ថកិច្ចផងដែរក្នុងការបើសវនការជំនុំជំរះលើសេចក្តីសម្រេចនានាមួយចំនួនទៀតដូចជាៈ
-       ជំនុំជំរះលើសេចក្តីសម្រេចអំពី បណ្តឹងទាស់ដែលភាគីណាមួយមិនសុខចិត្តនិងសេចក្តីសម្រេចតំកល់រឿងទុកមិនចាត់ការរបស់ព្រះរាជអាជ្ញាអមតុលាការជាន់ទាប។
-       ជំនុំជំរះលើសេចក្តីសម្រេចអំពីបណ្តឹងទាស់សេចក្តីសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបអង្កេតនៃតុលាការជាន់ទាប។
-       ជំនុំជំរះលើសេចក្តីសម្រេចអំពីការលើកលែងការចោទប្រកាន់ជនល្មើសរបស់ចៅក្រមស៊ើបអង្កេតនៃតុលាការជាន់ទាប។(សាលាឧទ្ធរណ៍ត្រូវសម្រេចរឿងនេះក្នុងរយៈពេល ១៥ ថ្ងៃយ៉ាយូរគិត ពីថ្ងៃទទួល បណ្តឹង ឧទ្ធរណ៍)
-       ជំនុំជំរះលើសេចក្តីសម្រេចអំពីការកែប្រែបទល្មើសនិងបណ្តឹងតវ៉ាអំពីសមត្ថកិច្ចតុលាការជាន់ទាបនិងវិវាទសមត្ថកិច្ចរវាងតុលាការជាន់ទាបទាំងឡាយ។
..២តុលាការកំពូល
          . ការរៀបចំនិងដំណើរការប្រព្រឹត្តទៅ
តុលាការកំពូលជា  ស្ថាប័ន ជំនុំជំរះក្តីខ្ពស់បំផុត ហើយមានសមត្ថកិច្ចគ្រប ដណ្តប់លើដែនដីទាំងមូលនៃព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ។ ការរៀបចំដំណើរការប្រព្រឹត្តរបស់តុលាការកំពូលមានប្រធានអនុប្រធាននិងចៅក្រមនៅអមតុលាការកំពូលមានអង្គការមហាអយ្យការមានអគ្គព្រះរាជាអាជ្ញានិងអគ្គព្រះរាជអាជ្ញារងព្រមទាំងក្រឡាបញ្ជីដែលមានកាតព្វកិច្ចចូលរួមក្នុងនិតិវិធីជំនុំជំរះរឿងក្តីព្រហ្មទណ្ឌក្នុងនាមគូក្តីដើម។
          ..ការជំនុំជំរះលើអង្គច្បាប់
តុលាការកំពូលមានដែនសមត្ថកិច្ចជំនុំជំរះលើបណ្តឹងសាទុកចំពោះសាលដីការបស់សាលាឧទ្ធរណ៍លើទី១អំពីអង្គច្បាប់តែប៉ុណ្ណោះដែលមានសមាសភាពជំនុំកជំរះធ្វើឡើដោយចៅក្រមចំនួន៥រូបតែមិនជំនុំជំរះលើអង្គហេតុទេ។ ការជំនុំជំរះលើអង្គច្បាប់នេះគឺដើម្បីពិនិត្យទោលើសាលដីការរបស់សាលាឧទ្ធរណ៍អំពីលក្ខណៈត្រឹមត្រូវតាម គិតិច្បាប់របស់សាលាឧទ្ធ-រណ៍ឫមួយក្រែងសេចក្តី សម្រេចរបស់សាលា ឧទ្ធរណ៍នោះមានកំហុសត្រង់ទម្រង់ច្បាប់ណាមួយ។
ប្រសិនបើការពិនិត្យ  ទៅឃើញថាសាលដីការបស់ឧទ្ធរណ៍ មានលក្ខណៈ ត្រឹម ត្រូវតាម ទំរង់ច្បាប់ហើយ នោះនោះសេចក្តីសម្រេចរបស់តុលាការ កំពួលមាន ប្រសិទ្ធិភាពអនុវត្តភ្លាមដោយគ្មានការតវ៉ាទៅទៀតឡើយ។ ផ្ទុយទៅវិញបើសិន សាលដីការរបស់តុលាការកំពូលសម្រេចថាសាលដីការរបស់សាលាឧទ្ទរណ៍ត្រូវទុកជាមោឃៈតុលាការកំពូលត្រូវបង្វិលសំណុំរឿងនោះមកឲ្យសាលាឧទ្ទរណ៍ធ្វើការជំនុំជំរះ  ឡើងវិញ ហើយមានសមាសភាព ចៅក្រមចូលរួមជំនុំជំរះលើ ទី ២នៃរឿង
ក្តីនេះជាសមាសភាពថ្មីដែលមិនមែនជាចៅក្រមជំនុំជំរះលើកទី១ទេ។
.. ការជំនុំជំរះលើអង្គហេតុ​​ និងអង្គច្បាប់
តាមគោលការណ៍ច្បាប់ស្តីពី  និតិវិធី ព្រហ្មទណ្ឌដែលប្រកាសឲ្យ​ប្រើតាម​ក្រឹត្យលេខ ២១ក្រចុះថ្ងៃទី០៨ខែមិនាឆ្នាំ១៩៩៣ត្រង់មាត្រា២០៧​និងច្បាប់ស្តីពីការ​ចាត់តាំង​និងសកម្មភាពរបស់សាលា​ជំនុំជំរះក្តីដែលប្រកាស​ឲ្យប្រើតាមក្រឹត្យលេខ​០៦​​​​ក្រចុះថ្ងៃទី០៨ខែកុម្ភៈ​​ ឆ្នាំ ១៩៩៣ត្រង់មាត្រា​ ១៤ចែងថាតុលាការ​កំពូលមានសមត្ថិច្ចជំនុំជំរះលើបណ្តឹងសារទុក្ខអំពីសាលដីការរបស់សាលាឧទ្ធរណ៍ដោយ​​​ ជំនុំជំរះតែលើអង្គច្បាប់មិនជំនុំជំរះ​ លើអង្គហេតុទេ។ ប៉ុន្តែរឿងក្តីដែល​ មានបណ្តឹងសាទុក្ខលើកទី២ដែលធ្វើឡើងដោយភាគីណាមួយមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់សាលាឧទ្ទរណ៍ដោយហេតុមកពីចៅក្រមសាលាឧទ្ទរណ៍នេះមិនបានសម្រេចសេចក្ដីឱ្យត្រឹមត្រូវតាមការណែនាំរបស់តុលាការកំពូលដូច្នេះតុលាការកំពូលមានសិទ្ធិលើយកសំណុំរឿង ​  ទាំងមូល​នោះមកធ្វើការជំនុំជំរះរួម​ក្រុមទាំង អង្គ​ហេតុនិងអង្គច្បាប់ហើយមានសមាសភាពចៅក្រមជំនុំជំរះចំនួន៩រូប។
          - តួនាទីរបស់តុលាការកំពូល
          តុលាការកំពូល ​ជំនុំជំរះ​តែលើអង្គច្បាប់មិនជំនុំជំរះ​លើអង្គហេតុទេ។​​ ប៉ុន្ដែ​ តុលាការកំពូលអាចជំនុំជំរះលើអង្គហេតុផងដែរក្នុងករណីមានបណ្ដឹងសារទុកលើកទីពីរ។ រាល់សេចក្ដីសម្រេចរបស់តុលាការកំពូលជាសេចក្ដីសម្រេចអធិបតេយ្យមានន័យថាមិនអាចប្ដឹងតវ៉ាបានឡើយលើកលែងតែមានបណ្កឹងសើរើក្នុងករណីមួយចំនួនដែលមានកំណត់ក្នុងច្បាប់។ នៅក្នុងពេលជំនុំជរះរឿងព្រហ្មទណ្ឌក៏ដូចជារឿងរដ្ឋប្បវេណីត្រូវមានប្រធាននៃសាលាជំរះជាន់ខ្ពស់នេះអមដោយចៅក្រម៤រូបមានតំណាងមហាអយ្យការ១រូបនិងក្រឡាបញ្ជី១រូប។ ក្នុងករណីប្រធានអវត្តមានឫមានធុរៈអនុប្រធានមួយរូបត្រូវទទួលការជំនួស។
          ប្រសិនបើតុលាការកំពូលពិនត្យឃើញថាសាលដីការរបស់សាលាឩទ្ធរណ៍មិនត្រឹត្រូវតាមគតិច្បាប់នោះតុលាការកំពូលអាចសម្រេចបដិសេធហើយប្រគល់សំនុំរឿងទៅឱ្យសាលាជំរះក្ដីដដែលនោះជំនុំជំរះឡើងវិញប៉ុន្ដែមានសមាសភាពផ្សេង។ ករណីដែលបើកឱ្យតុលាការកំពូលបដិសេធនោះគឺ៖
-       សមាសភាពនៃសាលាជំរះក្ដីមិនត្រឹមត្រូវតាមច្បាប់ដោយគ្មានចំនួនចៅក្រមគ្រប់គ្រាន់ក្ដីដោយមានហេតុដទៃទៀតក្ដីដែលកើតចេញពីការមិនគោរពបញ្ញតិ្តច្បាប់។
-       ការបំពានឫការខ្វះចន្លោះមិនបានបំពេញនូវទំរង់ច្បាប់ដែលច្បាប់ចាត់ទុកជាមោឃៈដូចជាសវនាការមិនបានធ្វើជាសាធារណៈ។
-       ការប្រកែកឫការខ្វះខាតមិនបានសម្រេចលើពាក្យសុំឫសេចក្ដីសន្និដ្ឋានមួយឫច្រើនរបស់ភាគីណាមួយរួមមានអយ្យការផងដែលប្រើសិទ្ធិឫសេរីភាពរបស់ខ្លួនត្រឹមត្រូវតាមច្បាប់ឫដែលច្បាប់ប្រគល់ឱ្យ។
-       អសមត្ថកិច្ច
-       ការគ្មានសំអាងហេតុឫភាពផ្ទុយគ្នារវាងសំអាងហេតុនិងសេចក្ដីសម្រេច
-       ការបំពានឫការអនុវត្តខុសច្បាប់នៃអង្គសេចក្ដី
-       ការបំពានអត្ថន័យនៃអង្គហេតុ
-       ការរំលោភលើអំណាច
តុលាការកំពូលអាចសម្រេចដកសេចក្ដីខ្លះដោយឥតបង្វិលសំនុំរឿងទៅសាលាជំរះក្ដីថ្នាក់ក្រោមដូចជាករណីអនុវត្តដោយភ័ន្ដច្រឡំនូវអនុទោសឫម្យ៉ាងទៀត
ការព្យួរទោសមិនត្រូវអនុញ្ញាតឱ្យប៉ុន្ដែសាលាជំរះក្ដីថ្នាក់ក្រោមត្រឡប់ជាអនុញ្ញាត្តិឱ្យទៅវិញ។ បើតុលាការកំពូលពិនិត្យមើលទៅឃើញថាការជំនុំជំរះមិនត្រូវហើយប៉ុន្ដែអំពើប្រព្រឹត្តនោះមិនចូលជាបទល្មើសដូចបានលើកនោះទេគឺវាជាបទល្មើសមួយផ្សេងទៀតដែលត្រូវផ្ដន្ទាទោសប៉ុនគ្នានោះ។ តុលាការកំពូលអាចសម្រេចមិនបដិសេធគឺគ្រាន់តែកែប្រែបទល្មើសដោយកំណត់ចំនួនទោសនិងចំនួនសំណងជំងឺចិត្តនៅដូចដើមដដែល។
          ការជំនុំជំរះលើបណ្ដឹងសារទុកលើកទីពីរដោយតុលាការកំពូលជំនុំជំរះទាំងអង្គហេតុនិងអង្គច្បាប់រួចចេញសាលដីការស្ថាពរក្រោយពីបានទទួលបណ្ដឹសារទុករបស់តំណាងមហាអយ្យការរបស់ទណ្ឌិតឫរបស់ដើមបណ្ដឹងរប្បវេណីឫមេធាវីរបស់គេកាលបើសាលាជំរះក្ដីថ្នាក់ក្រោមមិនគោរពតាមសាលដីការទីមួយដែលសម្រេចបដិសេធនិងបង្វិលសំនុំរឿងទៅតុលាការថ្នាក់ក្រោមនោះ។ សមាសភាពរួមក្រុមត្រូវមានចៅក្រម៩រូបរួមទាំងប្រធានពេញសិទ្ធិនៃតុលាការកំពូលផងដែលជាប្រធានក្នុងករណីដែលប្រធានតុលាការកំពូលកំពុងជាប់រវល់អនុប្រធានតុលាការកំពូលមួយរូបចូលរួមជំនួស។ ក្នុងសមាសភាពរួមក្រុមនៃតុលាការកំពូលពុំមានបែងចែករវាងចៅក្រមដែលបានធ្វើរឿងហើយនាពេលពិនិត្យបណ្ដឹងសារទុកជាលើកទីមួយនិងចៅក្រមពុំទាន់បានធ្វើរឿងសោះប៉ុន្ដែមិនបាចូលរួមក្នុងសមាសភាពនៃតុលាការកំពូលបានឡើយចំពោះចៅក្រមទាំងឡាយណាដែលបានធ្វើរឿងនោះក្នុងឋានៈផ្សេងៗទៀត។
          តុលាការកំពូលក៏មានសមត្ថកិច្ចពិសេសមួយទៀតដែរដើម្បីជំនុំជំរះរួមក្រុមលើបណ្ដឹងសើរើ។ការជំនុំជំរះលើបណ្ដឹងសើរើជានីតិវិធីតវ៉ាមួយដែលមិនសុខចិត្តនិងសាលក្រមឫសាលដីការដែលទៅជាសាលក្រមឫសាលដីការស្ថាពរដែលមានអំណាចដាច់ខាតទៅហើយ។ នីតិវិធីជំនុះជំរះលើបណ្ដឹងសើរើមានទិសដៅតែមួយគត់គឺកំណត់ភាពសុចរិតស្លូតបូតរបស់ទណ្ឌិតឡើងវិញ។ បណ្ដឹងសើរើអាចធ្វើបានក្នុងរឿងព្រហ្មទណ្ឌទោះជាសាលាជំរះក្ដីណាជំរះសេចក្ដីក៏ដោយហើយទោះជាទោសជាទោសដែលសម្រេចនោះប៉ុណ្ណាក៏ដោយ។
          .- ការដោះស្រាយបណ្ដឹងសារទុក
        បើសិនភាគីណាមួយមិនពេញចិត្តនឹងសាលដីការសាលាឧទ្ធរណ៍គេអាចប្ដឹងសារទុកមកតុលាការកំពូលដោយធ្វើបណ្ដឹងសាទុកនោះនៅការិយាល័យក្រឡាបញ្ជីនាយកនៃសាលាឧទ្ធរណ៍។ បុគ្គលដែលអាចប្ដឹងសារទុកបានមានដូចជាអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ជនជាប់ចោទឫពិរុទ្ធជនបុគ្គលដែលត្រូវទាមទារក្នុងករណីនៃនីតិវិធីបត្យាប័នដើមបណ្ដឹងរដ្ឋបវេណីនិងអ្នកទទួលខុសត្រូវរដ្ឋប្បវេណី។ បណ្ដឹងសាទុកត្រូវត្រួតពិនិត្យដោយសភាព្រហ្មទណ្ឌនៃតុលាការកំពូល។
          ..- ការជូនសារណារបស់ភាគីបណ្ដឹងសារទុក
        ក្រោយពីបណ្ដឹង ​​​​​ ​​​​​​ ​សារទុកត្រូវបានទទួលដោយ​ ការិយាល័យ​ក្រឡាបញ្ជី​ ក្រឡាបញ្ជីនាយកនៃសាលាឧទ្ធរណ៍ចាត់ឱ្យក្រឡាបញ្ជីដែលទទួលកិច្ចការនេះរៀបចំបញ្ជូនសំណុំរឿងឱ្យបានត្រឹមត្រូវដែលមានឯកសារនិងភស្ដុតាងនានាមកពីតុលាការខេត្តក្រុងនិងសាលាឧទ្ធរណ៍ឱ្យទៅតុលាការកំពូលមានសេចក្ដីចម្លងសាលដីការទាំងមូល(ពុំមែនសំរង់ទេ)កំណត់ហេតុជំនុំជំរះទាំងស្រុងជាដើម។ សំណុំរឿងនិងត្រូវបានការិយាល័យក្រឡាបញ្ជីនាយកនៃតុលាការកំពូលចាត់ឱ្យចុះលេខតាមលេខរៀងក្នុងបញ្ជីសម្រាប់កិច្ចការនេះ។ លេខរៀងក្នុងបញ្ជីនេះគឺជាលេខរៀងនៃសំណុំរឿងសម្រាប់តុលាការកំពូល។ ក្រឡាបញ្ជីមានភារកិច្ចកោះអញ្ជើញដើមបណ្ដឹងសារទុកឱ្យចូលមកបង់ប្រាក់ប្រដាប់ក្ដីដែលកំណត់ដោយច្បាប់ ( ១៧.០០រៀល )​ បើរឿងនោះជារឿងរដ្ឋប្បវេណីក្នុងករណីជនក្រីក្រដែលមិនមានលទ្ធភាពបង់ប្រាក់ប្រដប់ក្ដីនេះច្បាប់អាចអនុគ្រោះឱ្យរួចផុតពីការបង់ប្រាក់បាន។ សំំណុំរឿងដែលត្រូវប្ដឹងសារទុកទាំងអស់ក្នុងរឿងព្រហ្មទណ្ឌក៏ដូចជារឿងរដ្ឋប្បវេណីត្រូវដាក់ជូនប្រធានតុលាការកំពូលហើយបន្ទាប់ពីប្រធានបានពិនិត្យសំណុំរឿងហើយសំណុំរឿងនោះនឹងត្រូវបញ្ជូនទៅសភាដែលពាក់ព័ន្ធ(សភាព្រហ្មឫសភារដ្ឋប្បវេំណី)បន្ទាប់មកទៀតសភាផ្ញើសេចក្ដីជូនដំណឹងទៅឱ្យភាគីប្ដឹងសារទុកដើម្បីឱ្យផ្ដល់សារណាពីរច្បាប់ក្នុងរយៈពេល២០ថ្ងៃចាប់ពីថ្ងៃជូនដំណឹងនោះ។ ប្រសិនបើមិនអាចបំពេញបានតាមថេរវេលាកំណត់នោះទេភាគីបណ្ដឹងសារទុកអាចសំពន្យាពេល១០ថ្ងៃទៀតហើយផ្ញើសារណានោះមកជូនតុលាការកំពូល(ប្រធានសភាព្រហ្មទណ្ឌ)។ សារណាគឺជាសេចក្ដីថ្លែងរៀបរាប់ជាលាយលក្ខអក្សរដែលតាក់តែងដោយភាគីបណ្ដឹងសារទុកឫចុងបណ្ដឹងសាទុកឫដោយមេធាវីរបស់គេ។ ខ្លឹមសារនៃសារណានោះផ្ដោតទៅលើមធ្យោបាយទាំងឡាយសម្រាប់ការពារមូលហេតុរបស់គេតាមផ្លូវច្បាប់។ ជាទូទៅមូលហេតុនេះច្រើនទាញចេញមកពីអង្គហេតុដែលអាចបញ្ជាក់ឫឆ្លុះបញ្ចាំងទៅលើអង្គច្បាប់ដែលត្រូវអនុវត្ត។ ប្រសិនបើអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ជាម្ចាស់បណ្ដឹងសារទុកនោះក៏ត្រូវធ្វើសេចក្ដីសន្និដ្ឋានចង្អុលអំពីចំនុចច្បាប់ឱ្យបានច្បាស់លាស់ជូនទៅតុលាការកំពូលផងដែរចំពោះករណីរឿងព្រហ្មទណ្ឌ។ ជាទូទៅក្នុងសារណារបស់គេអាចធ្វើសំណូមពរដែលគេចង់បានដល់តុលាការកំពូលដើម្បីទាញអារម្មណ៍ឱ្យតុលាការជាន់ខ្ពស់នេះយកចិត្តទុកដាក់។
          សារណារបស់ម្ចាស់បណ្ដឹងសាទុកកាលបើបានបញ្ចូលទៅតុលាការហើយក្រឡាបញ្ជីនៃតុលាការនេះត្រូវតែជូនសារណានេះមួយច្បាប់ឱ្យដល់ដៃចុងបណ្ដឹង
សារទុកដើម្បីឱ្យចុងបណ្ដឹងសារទុកមានលទ្ធភាពធ្វើសារណាឆ្លើយតបវិញក្នុងថេរវេលាដូចគ្នាគឺ២០ថ្ងៃនិងថែម១០ថ្ងៃទៀតបើមានការស្នើសុំពន្យា។ ថេរវេលានេះគិតចាប់ពីថ្ងៃដែលចុងបណ្ដឹងសារទុកបានទទួលសារណារបស់ដើមបណ្ដឹងសារទុក។ដំណឹងអំពីការបង្គាប់ឱ្យជូនសារណានេះក៏ត្រូវឱ្យជូនដល់មេធាវីដែរប្រសិនបើភាគីមានមេធាវី។ ទម្រង់ដូចបានបញ្ជាក់ខាងលើនេះ ប្រសិនបើមិនបានបំពេញឱ្យបាន ត្រឹមត្រូវទេឫមិនបានធ្វើតាមដំណឹងចាត់ការនោះត្រូវចាត់ទុកជាមោឃៈហើយភាគីដែលរងគ្រោះដោយសារការខ្វះចន្លោះនេះអាចសុំឱ្យតុលាការចាប់ផ្ដើមនីតិវិធីសាឡើងវិញចាប់ពីចំនុចដែលខ្វះខាតនោះ។
          ចំពោះការជូនសារណានេះមានចំនុចគួរឱ្យចាប់អារម្មណ៍មួយគឺថាទោះបីជាម្ចាស់បណ្ដឹងសារទុកឫចុងចម្លើយសារទុកមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនតាមច្បាប់ដែលតម្រូវឱ្យដាក់ជូនសារណាក៏ដោយក៏ប្រធានតុលាការនូវតែអាចចាត់ការឱ្យចៅក្រមធ្វើរបាយការណ៍តែម្ដងដោយមិនចាំបាច់មានសារណា
ពិសេសចំពោះរឿងព្រហ្មទណ្ឌ។
          ..- ការធ្វើរបាយការណ៍របស់ចៅក្រម
        ក្រោយពីភាគីដើមបណ្ដឹងសារទុកនិងភាគីចុងបណ្ដឹងសារទុកឫមេធាវីរបស់គេបានបំពេញទម្រង់បែបបទដែលច្បាប់តម្រូវនេះហើយក្រឡាបញ្ជីនាយកចាត់ឱ្យបញ្ជូនសំណុំរឿងទាំងអស់ទៅប្រធានតុលាការកំពូល។ ប្រធាននេះក្រោយពីបានពិនិត្យហើយចាត់សំណុំរឿងទៅឱ្យចៅក្រមនៃសភាដែលពាក់ព័ន្ធធ្វើរបាយការណ៍ចៅក្រមនេះហៅថាចៅក្រមរបាយការណ៍។ របាយការណ៍នេះត្រូវធ្វើជាលាយលក្ខអក្សរដោយមានរៀបរាប់អំពីនីតិវិធីនិងរឿងហេតុចំនុចច្បាប់ដែលភាគីបានលើកនិងដោះស្រាយដែលចៅក្រមរបាយការណ៍ស្នើសុំហើយត្រូវដាក់បញ្ចូលទៅក្នុងសំណុំរឿង។ មានន័យថាសរសេរសេចក្ដីសង្ខេបដោយឥតល្អៀងស្ដីពីធាតុផ្សំដាក់បន្ទុកនិងធាតុផ្សំដោះបន្ទុកព្រមទាំងឆ្លើយគ្រប់ចំនុចច្បាប់ដែលភាគីបានលើក។ របាយការណ៍ក៏ត្រូវចង្អុលប្រាប់ផងដែរនូវការដោះស្រាយផ្សេងៗដែលតុលាការកំពូលអាចធ្វើបានចំពោះបញ្ហាគតិយុត្តិ។ របាយការណ៍កាលបើចៅក្រមរបាយការណ៍បានធ្វើចប់ហើយនិងត្រូវបញ្ជូនទៅក្នុងសំណុំរឿងធ្វើជាឧបសម្ព័ន្ធរបស់សំណុំរឿងដើម្បីដាក់ជូនប្រធានតុលាការកំពូលពិនិត្យរូចបន្ទាប់មកបញ្ជូនទៅអគ្គព្រះរាជអាជ្ញាធ្វើសេចក្ដីសន្និដ្ឋានជាចាំបាច់លើគ្រប់រឿងពិសេសលើបញ្ហាដែលពាក់ព័ន្ធនិងចំនុចច្បាប់សំខាន់ដែលតម្រូវឱ្យធ្វើជាលាយលក្ខអក្សរ។ សេចក្ដីសន្និដ្ឋាននេះត្រូវធ្វើជាលាយលក្ខអក្សរហើយដាក់ចូលសំណុំរឿងមុនពេលជំរះ។ សេចក្ដីសន្និដ្ឋានរបស់ព្រះរាជអាជ្ញាអាចធ្វើដោយមាត់ទទេនៅពេលសវនាការក៏បាន។
          សំណុំរឿងដែលបញ្ចូនទៅឱ្យព្រះរាជអាជ្ញាដើម្បីធ្វើសេចក្ដីសន្និដ្ឋាននោះកាលបើអគ្គព្រះរាជអាជ្ញាធ្វើសេចក្តីសន្និដា្ឋនរួចហើយនិងត្រូវបញ្ជូនមកឲ្យប្រធានតុលាការកំពូលវិញហើយប្រធានតុលាការកំណត់ថ្ងៃជំនុំជំរះនិងចាត់ចៅក្រមជាសមាជិកក្រុមប្រឹក្សាជំនុំជំរះដែលក្នុងលក្ខណះសាមញ្ញមាន(៥រូបរួមទាំងប្រធានតុលាការផង)ហើយជូនសំណុំរឿងឲ្យចៅក្រមម្នាក់ៗនៃក្រុមប្រឹក្សាជំនុំជំរះពិនិត្យ។
ចៅក្រមទាំងនោះកត់សំគាល់ចំណុចសំខាន់ៗ​​ ពិសេសចំនុច្បាប់ដែលខ្លូននឹងត្រូវ បង្ហាញនៅពេលពិភាក្សា។ជាគោលការណ៍សវនាការជំនុំជំរះត្រូវតែធ្វើនៅក្នុងរយះពេល៣​ខែ បន្ទាប់ពីសំណុំរឿងបានទទូលហើយ។ក្រោយពីគណត់ថ្ងៃជំនុំជំរះហើយ ក្រឡាបញ្ជីបង្គាប់ឲ្យភាគីទាំងអស់ដែលពាក់ពន្ឋ័តាមដីកាកោះឲ្យមកចូលរូមក្នុងការជំនុំជំរះតាមកាលកំណត់។
.-ការដោះស្រាយបណ្តឹងសើរើ:
បណ្តឹងនេះគឺជាមធ្យោយបាយចុងក្រោយរបស់ទណ្ឌិតនៅក្នុងបទល្មើសព្រហ្មទណ្ឌដើម្បីកំណត់ភាពស្លូតត្រង់និងផ្តល់និតិសម្បទាដល់ទណ្ឌិតដែលបានជាប់ទោសតាមអំណាចនៃសាលក្រមឬសាលដីកាស្ថាពរបស់តុលាការគ្រប់ជាន់ថ្នាក់។ ទោះបីជាមានការអនុគ្រោះទោសឬការលើកលែងទោសជាទូទៅក៏ដោយក៏ការប្តឹងសើរើនៅតែធ្វើបានដើម្បីលុបលាងទោសដែលនៅជាប់ក្នុងបញ្ជីថ្កោលទោសចេញឲ្យស្រឡះ។ កាលណានីតីសម្បទាត្រូវបានផ្តល់ឡើងវិញហើយអនុទោសដូចជាការបន្ថយ​ សិទ្ឋិពលរដ្ឋជាដើមដែលជាប់មកជាមួយមូលទោសត្រូវលុបលាងចោលដែរ។
ទណ្ឌិតត្រូវបង្ហាញឲ្យឃើញនូវនិទោសរបស់ខ្លួនដោយយកភស្តុតាងមកបង្ហាញតុលាការកំពូលដើម្បីជំទាស់នឹងសាលក្រមឬសាលដីការបស់តុលាការដែលចេញសាលក្រម ឬសាលដីកាផ្តន្ទាទោស ទោះបីក្នុងកំរិតណាក៏ដោយ។
បណ្តឹងសើរើអាចធ្វើឡើងបានក្នុងក្របខណ្ឌ័នៃករណីដូចខាងក្រោមនេះ
-       កាលណាក្រោយពីផ្តន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឍិមស្រាប់តែមានសាលដីកាឬសាលក្រមថ្មីមួយទៀតសំរេចផ្តន្ទាទោសជនជាប់ទោសម្នាក់ទៀតចំពោះអង្គសេចក្ដីដដែលដោយគ្មានអ្វីបញ្ជាក់ថារវាងអ្នកទាំងពីរមានការសមគំនិតឫសហការអ្វីឡើយហើយការផ្ដន្ទាទោសទាំងពីរនេះពុំមានការទាក់ទិនគ្នាឡើយ។ ភាពផ្ទុយគ្នានេះជាភស្ដុតាងនៃភាពសុចរិតស្លូតត្រង់របស់ទណ្ឌិតណាមួយក្នុងចំនោមបណ្ដាទណ្ឌិតទាំងពីរ។
-       កាលណាសាក្សីមួយត្រូវបានយកចំលើយរួមហើយហើយក្រោយមកសាក្សីនោះត្រូវបានតុលាការផ្ដន្ទាទោសដាក់គុករឿងធ្វើសាក្សីបន្ទុកលើជនជាប់ចោទហើយបើគ្មានចម្លើយសាក្សីទុចរិតនោះទេនោះភាពសុចរិតស្លូតត្រង់នៃទណ្ឌិតត្រូវតែមាន។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
-       កាលណាក្រោយពីការផ្ដន្ទាទោសព្រហ្មទណ្ឌអង្គហេតុថ្មីបានកើតមានឫកាលណាវត្ថុតាងដែលគ្មាននៅពេលសួរដេញដោលស្រាប់តែមាននៅពេលនេះហើយអង្គហេតុឬវត្ថុតាងទាំងនេះជាហេតុនាំឱ្យបញ្ជាក់បាននូវភាពសុចរិតស្លូតត្រង់របស់ទណ្ឌិត។
អ្នកមានសិទ្ធិធ្វើបណ្ដឹងសើរើរឿងក្ដីបានគឺ
-       រដ្ឋមន្រ្ដីក្រសួងយុត្តិធម៍
-       ទណ្ឌិតឬតំណាងពេញច្បាប់របស់ទណ្ឌិតអសមត្ថភាព
-       សហព័ន្ធឳពុកម្ដាយកូនរបស់ទណ្ឌិតនិយាយរួមជនដែលមានប្រយោជន៍ខាងផ្នែកសំភារៈឬខាងផ្លូវចិត្តកាលណាទណ្ឌិតនោះស្លាប់ឬបាត់ខ្លួន។
អ្នកធ្វើបណ្ដឹងសើរើត្រូវដាក់ពាក្យនៅការិយាល័យនាយករបស់តុលាការកំពូល។ប្រធានតុលាការកំពូលក្រោយពីបានពិនិត្យបណ្ដឹងសើរើហើយក្នុងរយៈពេល៨ថ្ងៃចាត់ធ្វើការជំនុំជំរះរួមក្រុមដែលមានចៅក្រម៩រូប ( ប្រធានតុលាការកំពូលជាប្រធានក្រុមប្រឹក្សា ) ដើម្បីពិនិត្យមើលបញ្ហាផ្អាកការអនុវត្តឬសាលដីការដែលជាកម្មវត្ថុនៃបណ្ដឹងសើរើ។ ការប្រជុំរួមក្រុមនេះអាចសម្រេចការផ្អាកឬមិនផ្អាកការអនុវត្តសាលដីការឬសាលក្រមដែលផ្ដន្ទាទោសទណ្ឌិត។ ត្រង់ចំនុចនេះមានការខុសគ្នានឹងអត្ថន័យនៃក្រមពិភាក្សាព្រហ្មទណ្ឌក្នុងឆ្នាំ១៩៦២ដែលពុំចាំបាច់មានការជំនុំសម្រេចពីបញ្ហានេះ។មាត្រា៥៥២នៃក្រមព្រហ្មទណ្ឌនោះចែងថាចាប់ពីពេលរដ្ឋមន្រ្ដីក្រសួ្ងងយុត្តិធម៍បញ្ជូនសំនុំរឿងទៅតុលាការកំពូល៖
-       បើសាលក្រមឬសាលដីការកំពុងអនុវត្តហើយទណ្ឌិតកំពុងស្ថិតនៅក្នុងពន្ធនាគារខេត្តទណ្ឌិតនោះត្រូវបានបង្គាប់ឱ្យចាត់បញ្ជូនមកទុកក្នុងពន្ធនាគារក្រុងភ្នំពេញដើម្បីសម្រួលលទ្ធភាពចាត់ការដល់តុលាការកំពូល។
-       បើសាលក្រមឬសាលដីកាមិនទាន់អនុវត្តនៅឡើយទេនោះការផ្អាកការអនុវត្តសាលក្រមឬសាលដីការនោះត្រូវមានជាស្វ័យប្រវត្តិ។
ការជំនុំជំរះសេចក្ដីពីបញ្ហាការផ្អាកការអនុត្តសាលក្រមសាលដីការនេះត្រូវធ្វើឡើងក្នុងរង្វង់ពេល៨ថ្ងៃចាប់ពីថ្ងៃទទួលដំណឹង។ ការសម្រេចនោះត្រូវចុះនៅក្នុងសាលដីការមួយដែលមានចែងមូលហេតុយ៉ាងច្បាស់លាស់អំពីការផ្អាកនេះ។ ដំណាក់កាលមកទៀតគឺប្រធានតុលាការកំពូលចាត់ក្រឡាបញ្ជីជូនដំណឹងដល់ម្ចាស់បណ្ដឹងនិងមេធាវីរបស់គេប្រសិនបើមានដើម្បីរៀបចំឯកសារនានានិងសំណុំរឿងបណ្ដឹងដល់ម្ចាស់ឱ្យបានសព្វគ្រប់ក្នុងរយៈពេល៣០ថ្ងៃចាប់ពីថ្ងៃទទួលសេចក្ដីជូនដំណឹងនេះ។ មេធាវីអាចចាត់ឱ្យលេខារបស់គេមកចម្លងសំនុំរឿងនៅការរិយាល័យក្រឡាបញ្ជីនៃតុលាការកំពូល។ បន្ទាប់ពីរយៈពេលកំណត់៣០ថ្ងៃនេះទៅប្រធានតុលាការកំពូលបញ្ជូលសំណុំរឿងនិងភស្ដុតាងនានាព្រមទាំងពាក្យសុំជំនុំជំរះសើរើជូនទៅអគ្គព្រះរាជអាជ្ញាតុលាការកំពូលដែលមានកាតព្វកិច្ចធ្វើសេចក្ដីសន្និដ្ឋានជាលាយលក្ខអក្សរក្នុងរយៈពេល៣០ថ្ងៃដែរ។ ទម្រង់បែបនេះត្រូវតែគោរពដាច់ខាតបើពុំដូច្នោះទេការចាត់មកហើយទាំងប៉ុន្មានត្រូវចាត់ទុកជាមោឃៈ។ នៅពែលដែលអគ្គព្រះរាជអាជ្ញាបញ្ជូនសំណុំរឿងនិងសេចក្ដីសន្និដ្ឋានត្រឡប់មកជូនតុលាការវិញប្រធានតុលាការចាត់តាំងចៅក្រមម្នាក់តាមដីការសម្រេចឱ្យធ្វើរបាយការណ៍ដែលក្នុងនោះ ​  បានបង្ហាញគ្រប់កាលៈទេសៈនៃរឿង។ ប្រសិនបើតុលាការកំពូលយល់ឃើញថាសំណុំរឿងមានលក្ខណៈមិនទាន់ពេញលេញអាចជំនុំជុះរះបាននោះប្រធានតុលាកំពូលអាចចាត់ឱ្យចៅក្រមតុលាការកំពូលឬចៅក្រមតុលាការថ្នាក់ក្រោមតាមរយៈលិខិតបង្គាប់ឱ្យសួរជំនួសស៊ើបអង្កេតបន្ថែមលើអង្គសេចក្ដីបន្ថែមបានហើយពត៍មានដែលជាលទ្ធផលនៃការស៊ើបអង្កេតនេះត្រូវតែផ្ដល់ឱ្យភាគីប្ដឹងសើរើឬមេធាវីរបស់គេបានដឹង។ផ្ទុយទៅវិញប្រសិនបើសំនុំរឿងមានលក្ខណៈមូលបរិបូរណ៍ហើយប្រធានតុលាការកំពូលកំណត់ការជំនុំជំរះរួមក្រុមសារឡើងវិញតែម្ដង។
. លក្ខណៈសម្បត្តិរបស់ចៅក្រម
          ជំនាញវិជ្ចាជីវៈរបស់ចៅក្រមជាជំនាញមួយដែលត្រូវបានកំណត់និងធានារ៉ាប់រង។ ជំនាញវិជ្ជាជីវៈចៅក្រមមិនអាចត្រូវបានគេដកហូតពីការងារទេ។ ប៉ុន្ដែឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រេចដាក់ពិន័យចៅក្រមដែលប្រព្រឹត្តខុស
          ដោយអំណាចតុលាការជាអំណាចមួយឯករាជ្យអំណាចតុលាការត្រូវធានារក្សាអនាគតិនិងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋព្រមទាំងគ្មានអង្គការណាមួយនៃអំណាចនីតិបញ្ញត្តិឬនីតិប្រតិបត្តិអាចទទួលអំណាចតុលាការនេះឡើយ។ មានតែចៅក្រមទេដែលមានសិទ្ធិជំរះក្ដី។ ចៅក្រមត្រូវបំពេញភារកិច្ចនេះដោយគោរពច្បាប់យ៉ាងមឹងម៉ាត់ឱ្យអស់ពីដួងចិត្តនិងសម្បជញ្ញៈរបស់ខ្លួន។
          ដោយសារចៅក្រមជាអ្នកជំរះក្ដីដូចនេះដើម្បីឱ្យការសម្រេចសេចក្ដីរបស់ចៅក្រមប្រកបទៅដោយយុត្តិធម៍នោះចៅក្រមត្រូវមានលក្ខណៈសម្បត្តិដូចតទៅ៖
-       ត្រូវមានម្ចាស់ការក្នុងការកាត់ក្ដី
វាជាបញ្ហាមួយដ៏សំខាន់នៅក្នុងការជំរះក្ដីដោយចៅក្រមត្រូវមានទំនុកចិត្តលើខ្លូនឯងដោយឈរលើការយល់ឃើញនូវភាពត្រឹមត្រូវក្រោយពីធ្វើការពិចារណាថ្លឹងថ្លែងយ៉ាងល្អិតល្អន់របស់ខ្លួនដោយផ្អែកលើភស្ដុតាងដែលមាននិងច្បាប់ដែលមានចែងជាធរមាន។ ការសម្រេចសេចក្ដិរបស់ខ្លួនមិនចាំបាច់មានការសួរយោបល់ពីសំណាក់បុគ្កលណាមួយឡើយមិនអ្នកនោះមានឋានៈជាអ្វីក៏ដោយដោយខ្លួនត្រូវឈរលើឧត្តមគតិឈរលើភាពពិតប្រាកដដែលបានកើតឡើងហើយសង្ឃឹមយ៉ាងមុតមាំថាការសម្រេចសេចក្ដីរបស់ខ្លួនពិតជាប្រកបទៅដោយភាពពិតប្រាកដ។
-       ត្រូវតែមានភាពយុត្តិធម៍មិនលំអៀង
បានសេចក្ដីថាដើម្បីឱ្យមានភាពយុត្តិធម៍នោះចៅក្រមមិនត្រូវមានភាពលំអៀងទៅលើភាគីណាមួយឡើយដោយខ្លួនត្រូវឈរលើជំហរអព្យាក្រឹត្យនិងសច្ចភាពជានិច្ចមិនថាភាគីទាំងនោះជាគ្រួសារសាច់ញាតិមិត្តភក្តិអ្នកស្គាល់គ្នាឬអ្នកដែលមានការឈ្លោះប្រកែកជាមួយគ្នាក៏ដោយក៏ចៅក្រមមិនត្រូវយកគំនុំផ្ទាល់ខ្លួនធ្វើជាមូលដ្ឋាននៃការសម្រេចរបស់ខ្លួនដែរពោលគឺចៅក្រមត្រូវកំណត់នូវគោលដៅតែមួយគត់របស់ខ្លួនគឺយកភាពយុត្តិធម៍ជូនទៅដល់ភាគីទាំងនោះឱ្យបានសមស្រប។
-       ត្រូវជៀសវាងឱ្យផុតនូវអគតិទាំងបួនៈ
ឆន្ទាគតិការលំអៀងទៅតាមមនោសញ្ចេតនាការស្រឡាញ់ចូលចិត្តឬស្អប់
ទោសាគតិលំអៀងដោយការខឹងសម្បាក្រេវក្រោធ
មោហាគតិលំអៀងដោយភាពមិនចេះ
ភយាគតិលំអៀងដោយភាពភ័យខ្លាច
-       ប្រកាន់ខ្ជាប់នូវសីលធម៍និងគុណធម៍ៈ
          ដោយហេតុថាចៅក្រមត្រូវសម្រេចថាតើត្រូវដាក់ទោសឬមិនត្រូវដាក់ទោសទៅលើជនល្មើសណាមួយនោះដូច្នេះដើម្បីឱ្យការសម្រេចសេចក្ដីរបស់ចៅក្រមមាននូវគោរពកោតខ្លាចពីសំណាក់អ្នកទាំងអស់នោះចៅក្រមត្រូវប្រកាន់ខ្ជាប់នូវសីលធម៏បានសេចក្ដីថាចៅក្រមត្រូវចេះគោរពមនុស្សដែលមានវ័យចំណាស់ជាងខ្លូនត្រូវចេះនិយាយស្ដីដោយក្ដីគោរពទោះបីអ្នកទាំងនោះមានចំនេះដឹងទាបជាងខ្លួនក៏ដោយចៅក្រមមិនត្រូវប្រកាន់យកនូវគំនិតមួយថាមានតែខ្លួនដែលខ្លាំងពូកែជាងគេមានអំណាចលើគេចង់ឱ្យគេស្លាប់គឺស្លាប់ចង់ឱ្យរស់គឹរស់ចង់ឱ្យជាប់គឺត្រូវតែជាប់គុកនោះឡើយ។ មិនតែប៉ុណ្ណោះផ្នែកគុណធម៍ក៏ចៅក្រមត្រូវតែមានផងដែរត្រូវគោរពស្រឡាញ់អាណិតអាសូរដល់អ្នកមានភាពស្អាតស្អំ។





















សេចក្ដីសន្និដ្ឋាន
          ជាគោលការណ៍គ្រឹះប្រទេសមួយដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដប្រទេសនោះត្រូវមានច្បាប់គ្រប់គ្រាន់សម្រាប់ធ្វើការដឹកនាំគ្រប់គ្រងមានការអនុវត្តច្បាប់យ៉ាងត្រឹមត្រូវធានាបាននូវសិទ្ធិសេរីភាពផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋធានានូវយុត្តិធម៍ភាពសុខដុមរមនារបស់សង្គមជាតិដោយឡែកប្រទេសកម្ពុជរបស់យើងដើម្បីទទួលបាននូវលក្ខណៈគ្រឹះនៃលទ្ធិនេះក៏ត្រូវតែមាននូវច្បាប់គ្រប់គ្រាន់មានការអនុវត្តត្រឹមត្រូវនិងប្រកបទៅដោយភាពយុត្តិធម៍ផងដែរ។ បច្ចប្បន្នប្រទេសយើងមានច្បាប់ដែលសភាជាតិជាអ្នកអនុម័តហើយក៏មាននូវអង្គការតុលាការផងដែរសម្រាប់ដោះស្រាយរឿងក្ដីគ្រាន់តែថាវាមិនទាន់ឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមជាតិតែប៉ុណ្ណោះដោយហេតុថានៅតាមតុលាការនៅមានចំនុចខ្វះខាតថែមទៀតដែលត្រូវបំពេញឱ្យគ្រប់លក្ខណៈនីត្យានុកូលភាពច្បាប់ដូចជាពុំទាន់មានច្បាប់គ្រប់គ្រាន់ដើម្បីឱ្យចៅក្រមព្រះរាជអាជ្ញាក្នុងការអនុវត្តកាត់សេចក្ដីរឿងក្ដី។ តុលាការនូវខ្វះខាតសាលាជំរះក្ដីតាមផ្នែកនៃរឿងវិវាទតុលាការខ្វះខាតអាជ្ញាសាលាដើម្បីទទួលអនុវត្តកិច្ចការចាំបាច់របស់តុលាការខ្វះខាតចៅក្រមព្រះរាជ្ញាដែលមាននូវធនធានពេញលេញចំណេះដឹងរបស់ចៅក្រមពេលបច្ចុប្បន្ននោមានកំរិតនៅឡើយដែលជាហេតុនាំឱ្យមានការអនុវត្តច្បាប់នៅមានភាពធូរលុងពុំបានឥតខ្ចោះដូចនៅតាមបណ្ដាប្រទេសជឿនលឿនលើសកលលោកនៅឡើយ។ ចំណែកសាលាជំរះក្ដីនៅតាមបណ្ដាខេត្តមួយចំនួនសព្វថ្ងៃបានជួបនូវផលវិបាកមួយចំនួនលើធនធានមនុស្សដែរសម្រាប់ដំណើរការក៏ដូចជាកង្វះខាតចៅក្រមហើយនិងខ្វះខាតខាងសមត្តភាពធ្វើការរបស់បុគ្គលិករដ្ឋបាលដែលមានតែបរិមាណតែខ្វះគុណភាព។ មន្រ្ដីមួយចំនួនធ្វើការទៅតាមទម្លាប់ពុំមានការបណ្ដុះបណ្ដាលឱ្យបានត្រឹមត្រូវជាមួយនេះដែរភាពមិនពេញលេញទាំងសំភារៈប្រើប្រាស់មធ្យោបាយផ្សេងៗក្នុងការជំរះក្ដីក៏ដូចជាការអនុវត្តសាលដីកាសំណុំរឿងមួយចំនួននៅកកស្ទះបណ្ដាលមកពីបញ្ហាគូភាគីនៃរឿងក្ដីមិនបង្ហាញមុខពេលសវនាការ។ កំហុសឆ្គងការងាររដ្ឋបាលរបស់សាលាជំរះក្ដីបច្ចុប្បន្នគឺយកច្បាប់សម័យអន្ដរកាលច្បាប់ស្ដីពីស្ថាប័នទំងន់ទោសច្បាប់នីតិវិធីព្រហ្មទណ្ឌច្បាប់ស្ដីពីវិសោធនកម្មច្បាប់មួយចំនួននិងច្បាប់ផ្សេងៗទៀតធ្វើជាមូលដ្ឋានសម្រាប់ដំណើរការកាត់ក្ដីតែប៉ុណ្ណោះ។ រីឯច្បាប់សម័យមុនៗនិងទំនៀមទំលាប់មួយផ្នែកក៏បានយកអនុវត្តផងដែរប៉ុន្ដែនៅតែមានការខ្វះ ចន្លោះប្រហោងនៅក្នុងការអនុវត្ត ដើម្បីរកភាពយុត្តិធម៍ និង សមភាពរបស់គូក្ដីដដែល ។
          ចំណែកតុលាការជាន់ខ្ពស់(តុលាការកំពូល)តុលាការនេះគឺជាស្ថាប័នកំពូលមួយដែលខ្លួនសម្រេចបិទផ្លូវតវ៉ាគឺគ្មានប្ដឹងតទៅទៀតទេដូច្នេះចៅក្រមតុលាការកំពូលជាចៅ ក្រមរៀមច្បង ដែលមានសមត្ថភាពចំណេះដឹងច្បាប់ខ្ពង់ខ្ពស់ ។ ចៅក្រមសំរាប់តុលាការកំ ពូលគួរតែជ្រើសរើសចៅក្រមដែលមានវ័យចំណាស់ មានចំណេះដឹងគ្រប់គ្រាន់ មានបទពិ សោធក្នុងការជំរះក្ដី មានភាពយុត្តិធម៍ពិតៗ ដែលជាគម្រូល្អដល់ចៅក្រមផ្សេងៗទៀត សម្រាប់អនុវត្តតាម ។
          ប៉ុន្ដែទោះបីជាមាននូវលក្ខណៈខ្វះខាតយ៉ាងណាក្ដីសព្វថ្ងៃនេះយើងសង្កេតឃើញថាតុលាការគ្រប់ជាន់ថ្នាក់កំពុងខិតខំប្រឹងប្រែងរកយុត្តិធម៍ជូនប្រជាពលរដ្ឋឱ្យបានសមស្រប។ ការខិតខំប្រឹងប្រែងទាំងនេះដើម្បីឱ្យឈានទៅដល់គោលដៅវាក៏អាស្រ័យមានការចូលរួមសហប្រតិបត្តិការណ៍យ៉ាងជិតស្និទ្ធពីសំណាក់មន្រ្តីនគរបាលយុត្តិធម៍និងចៅក្រមស៊ើបអង្កេតផងដែរ។ មន្រ្តីនគរបាលយុត្តិធម៍ក៍ត្រូវតែធ្វើការងាររបស់ខ្លួនទៅតាមតួនាទីនិងភារកិច្ចធ្វើកំណត់ហេតុឱ្យបានត្រឹមត្រូវល្អិតល្អនន់ជាទីបំផុតនូវបទល្មើសទាំងឡាយនៅក្នុងរង្វង់ដែនដីសមត្ថកិច្ចរបស់ខ្លួនហើយត្រូវបញ្ជូនកំណត់ហេតុភស្ដុតាងនិងជនល្មើសឱ្យបានឆាប់រហ័សទៅតុលាការជៀសវាងនូវការធ្វើការងារខ្ជះខ្ជាយដែលជាហេតុនាំឱ្យមានក្ដីអន្ដររាយទៅដល់ភស្ដុតាងដែលបានបន្សល់នានាឱ្យការសម្រេចចិត្តរបស់ៅក្រមមានភាពលំអៀងមិនអាចរកយុត្តិធម៍ជូនជនរងគ្រោះបាន។ មន្រ្តីនគរបាលយុត្តិធម៍ត្រូវធ្វើយ៉ាងណាជួយសម្រួលដល់ការងារស៊ើបអង្កេតរបស់ចៅក្រមស៊ើបអង្កេតឱ្យមានភាពរលូន។ ដោយឡែកចៅក្រមស៊ើបអង្កេតក៏ត្រូវចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនេះទៅតាមតួនាទីនិងភារកិច្ចដែលមានចែងក្នុងច្បាប់ក្នុងគោលដៅស្វែងរកឱ្យឃើញនូវភាពពិតជាក់ស្ដែងដែលបានកើតឡើង។
          សរុបសេចក្ដីមកស្ថាប័នដែលពាក់ព័ន្ធនៅក្នុងវិស័យតុលាការត្រូវតែចូលរួមចំនែកយ៉ាងខ្លាំងក្លាជាពិសេសរាជរដ្ឋាភិបាលត្រូវធានាឱ្យបាននូវឯករាជ្យភាពរបស់តុលាការដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញដើម្បីស្ដារឡើងវិញនូវទំនុចិត្តពីសំណាក់ប្រជាពលរដ្ឋនិងអ្នកវិនិយោគទុនបរទេស។



ឯកសារយោង
[5][1]មាត្រា១៣៣រដ្ឋធម្មនុញ្ញឆ្នាំ១៩៦៩ (មាត្រា៩៥ចាស់នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧)
[6][2]មាត្រា១១៤រដ្ឋធម្មនុញ្ញឆ្នាំ១៩៦៩ (មាត្រា៩៥ចាស់នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧)
[7][3]មាត្រា៨១នៃរដ្ឋនុញ្ញសាធារណៈរដ្ឋខ្មែរ៣០មេសា១៩៧២
[8][4]មាត្រា៨៨នៃរដ្ឋនុញ្ញសាធារណៈរដ្ឋខ្មែរ៣០មេសា១៩៧២













[1][1]មាត្រា១៣៣រដ្ឋធម្មនុញ្ញឆ្នាំ១៩៦៩ (មាត្រា៩៥ចាស់នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧)
[2][2]មាត្រា១១៤រដ្ឋធម្មនុញ្ញឆ្នាំ១៩៦៩ (មាត្រា៩៥ចាស់នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧)
[3][3]មាត្រា៨១នៃរដ្ឋនុញ្ញសាធារណៈរដ្ឋខ្មែរ៣០មេសា១៩៧២
[4][4]មាត្រា៨៨នៃរដ្ឋនុញ្ញសាធារណៈរដ្ឋខ្មែរ៣០មេសា១៩៧២