Pages

ភារធារី ?

ភារធារី ?
En: Chargé d’ affaires Fr: Chargé d’ affaires ១- ប្រមុខបេសកកម្មការទូតថ្នាក់ទី៣ នៅជាអចិន្ត្រៃយ៍អមក្រសួងការបរទេស។ ២- សមាជិកបេសកកម្មការទូតទទួលបន្ទុកទទួលខុសត្រូវជាប្រមុខបេសកកម្មការទូតស្ដីទី ក្នុងករណីអវត្តមានរបស់ប្រមុខបេសកកម្ម ការទូត។ ៣- តាមក្រមរដ្ឋប្រវេណីមានន័យថា មន្ត្រីការទូតដែលទទួលភារកិច្ចជាមន្ត្រីអត្រានុកូលដ្ឋានប្រចាំស្ថានទូត មន្ត្រីការទូតជាន់ខ្ពស់ដែលមានឋានៈបន្ទាប់ពីឯកអគ្គរដ្ឋទូត ហើយទទួលភារកិច្ចជាប្រធានបេសសកម្មការទូត ដោយជំនួសឯកអគ្គរដ្ឋ ទូត នៅពេលដែលឯកអគ្គរដ្ឋទូតអវត្តមាន។ ឧ. លោក R. Eko Indiarto R ត្រូវបានតែងតាំងឱ្យមកធ្វើជាប្រធានបេសសកម្មការទូតឥណ្ឌូណេស៊ីបណ្ដោះអាសន្នប្រចាំព្រះរាជាណា ចក្រកម្ពុជា ដែលមានឋានៈជាភារធារី បន្ទាប់ពីឯកឧត្ដម Nurrachman Oerip អតីតឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំ ប្រទេសកម្ពុជាបានបញ្ចប់បេសសកម្មការទូតរបស់ខ្លួន។
ប្រភព : http://cvnlawyer.com
#PR17