មេធាវី ៖ ដើម្បីកសាងនីតិរដ្ឋ និងអភិវឌ្ឍប្រទេសទាំងអស់គ្នាត្រូវនៅក្រោមច្បាប់
Fri, 1 March 2013 ប៊ុត រស្មីគង្គាខាងក្រោមនេះ ជាខ្លឹមសារសម្ភាសន៍
រវាងលោក A ជាមួយភ្នំពេញ ប៉ុស្តិ៍ ដែលមានជាអាទិ៍
៖អ្វីទៅដែលជំរុញឲ្យលោកចាប់អាជីពជាមេធាវី
ហើយតាំងពីពេលណាមក?ខ្ញុំបានចូលប្រកបវិជ្ជាជីវៈមេធាវីនៅឆ្នាំ
២០០៦។
មានហេតុផលច្រើនដែលជំរុញឲ្យខ្ញុំជ្រើសរើសយកអាជីពជាមេធាវី។ ទី.១
ការស្រឡាញ់ទេពកោសល្យជា ស្មាក្តីឬមេធាវី។
២.មិនចង់ឃើញវប្បធម៌ហិង្សា តតាំងគ្នាតាមផ្លូវច្បាប់
និងបណ្តុះគំនិតប្រើច្បាប់ជាធំក្នុងគ្រួសារនិងសង្គមជាតិ។ទី៣.ចង់
រួមវិភាគទានជាគំនិតនិងមធ្យោបាយការពារក្តីជនងាយរងគ្រោះពីអំពើ
រំលោភបំពានពីអ្នកប្រើអំណាចខុស
អ្នករំលោភសិទ្ធិមនុស្សនិងចូលរួមក្នុងការពង្រឹងយុត្តិធម៌សង្គម។
ក្នុងអាជីពជាមេធាវី តើលោកការពារលើរឿងក្តីអ្វីជាពិសេស?
ហើយធ្លាប់ជួយការពារក្តីប៉ុន្មានករណីដែរ?ខ្ញុំទទួលការពារក្តីទាំង
រឿងព្រហ្មទណ្ឌ រឿងរដ្ឋប្បវេណី និងពាណិជ្ជកម្ម។
ខ្ញុំធ្វើការទាក់ទងនឹងកូនក្តីជាជនបរទេសដែលមករកស៊ីនៅកម្ពុជា។
ខ្ញុំបានជួយការពារក្តីឲ្យអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម
ម្នាក់ ដែលជាប់ចោទពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ
ថ្មីៗនេះគាត់ត្រូវតុលាការពិសេសនេះ
ដោះលែងឲ្យមានសេរីភាពវិញ។លោកមេធាវីមានប្រសាសន៍ថា
មានបំណងការពារជនរងគ្រោះពីការប្រើអំណាចបំពានឬការរំលោភ
តើកន្លងមកលោកមានបានជួយអ្វីខ្លះក្នុងបញ្ហានេះ
ដូចជាករណីរំលោភដីធ្លី រំលោភសិទ្ធិបញ្ចេញមតិ
និងការតវ៉ាផ្សេង?ខ្ញុំតែងតែយកចិត្តទុកដាក់បំផុតជាពិសេសចំពោះ
ជនរងគ្រោះពីការប្រើអំណាច ឬរំលោភសិទ្ធិមនុស្ស ប្រសិនបើមាន។
ខ្ញុំបានជួយផ្តល់យោបល់ផ្លូវច្បាប់
និងជួយការពារក្តីដល់ជនក្រីក្រដែលបានមកពឹងពាក់រកសេវាកម្មរបស់
ខ្ញុំដោយមិនយកកម្រៃ។
ខ្ញុំក៏មិនដែលរុញរាក្នុងចិត្តក្នុងការជួយផ្តល់យោបល់ផ្នែក
ច្បាប់ និងការពារក្តីចំពោះរឿងក្តីរំលោភសិទ្ធិមនុស្ស
រំលោភយកដីធ្លី ការបញ្ចេញមតិ ឬការតវ៉ាផ្សេងៗដែរ
ប្រសិនបើមានគេមកពឹងពាក់ខ្ញុំ។
ខ្ញុំប្រាថ្នាចង់ឃើញជនរងគ្រោះទទួលបាននូវយុត្តិធម៌
និងជនល្មើសត្រូវបានផ្តន្ទាទោសសមតាមអំពើរបស់គេស្របតាមច្បាប់
ជាធរមាន នោះសង្គមនឹងមានយុត្តិធម៌នឹងមានតុល្យភាព
ព្រមទាំងការគោរពសិទ្ធិមនុស្សទៅបាន។ចុះបច្ចុប្បន្ននេះ
តើលោកកំពុងជាប់ការពារក្តីក្នុងសំណុំរឿងអ្វីដែរ?ខ្ញុំជាប់រវល់
ច្រើនជាមួយនឹងការងារផ្តល់ប្រឹក្សាច្បាប់ដល់អតិថិជនបរទេសផ្នែក
ពាណិជ្ជកម្ម។ លើសពីនេះទៀតនោះ
ខ្ញុំក៏ជាមជ្ឈត្តករពាណិជ្ជកម្មផងដែរ។សម្រាប់លោក
តើមេធាវីមានតួនាទីសំខាន់អ្វីខ្លះ ក្នុងការចូលរួមអភិវឌ្ឍច្បាប់
ការផ្សព្វផ្សាយ និងអនុវត្តច្បាប់ និងនីតិរដ្ឋ
នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន?ខ្ញុំយល់ថា
មេធាវីមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍវិស័យច្បាប់
ការផ្សព្វផ្សាយ ការអនុវត្តច្បាប់ និងនីតិរដ្ឋនៅប្រទេសយើង។
កាលណាមានមេធាវីនៅក្នុងរឿងក្តី
គូវិវាទនឹងទទួលបានការគោរពសិទ្ធិនិងផលប្រយោជន៍
ព្រមទាំងបានជួយតុលាការឲ្យជម្រះក្តីប្រកបដោយយុត្តិធម៌។
មេធាវីពិតជាបានជួយយ៉ាងច្រើនក្នុងការផ្សព្វផ្សាយច្បាប់
តាមរយៈការបណ្តុះបណ្តាល និងការប្រឹក្សាច្បាប់
ព្រមទាំងការគោរពច្បាប់ដែលកត្តាទាំងអស់នេះហើយ
ដែលជាចលករសម្រាប់ពង្រឹងនីតិរដ្ឋ។តើលោកគិតថា
អ្វីជាការប្រឈមក្នុងការបំពេញតួនាទីរបស់លោក ក្នុងអាជីពជាមេធាវី
សព្វថ្ងៃនេះ?មានកត្តាជាច្រើនដែលកំពុងប្រឈម
ក្នុងការបំពេញតួនាទីរបស់មេធាវី សព្វថ្ងៃនេះដូចជាៈ
សមត្ថភាពផ្លូវច្បាប់របស់មន្ត្រីអនុវត្តច្បាប់នៅមានកម្រិត
ការបកស្រាវច្បាប់ខុសៗគ្នា
វិជ្ជាជីវៈមេធាវីនៅមិនទាន់ជ្រួតជ្រាបទៅដល់អាជ្ញាធរសាធារណៈ
និងសាធារណជនទូទៅ នៅឡើយ ដែលនាំឲ្យមានជាការយល់ច្រឡំខ្លះ
អំពីតួនាទីរបស់មេធាវី
ហើយមេធាវីបរទេសខុសច្បាប់មួយចំនួនបានដណ្តើមយកទីផ្សារការងារជា
មេធាវីរបស់មេធាវីខ្មែរផងដែរ។ដើម្បីជំរុញឲ្យមានការគោរព និង
អនុវត្តច្បាប់ និងកសាងនីតិរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
តើលោកយល់ថា
គួរធ្វើយ៉ាងម្តេចដែរ?ខ្ញុំប្រាថ្នាចង់ឃើញឲ្យមានការគោរពច្បាប់
ទាំងអស់គ្នា មិនថាអ្នកមានអំណាច អ្នកអត់អំណាច អ្នកមាន អ្នកក្រ
អ្នកធំ ឬអ្នកតូច និងជនបរទេស
ត្រូវនៅក្រោមច្បាប់ទាំងអស់ទើបយើងទាំងអស់គ្នាអាចជៀសវាងនូវការ
រំលោភសិទ្ធិមនុស្ស អាចកសាងនូវនីតិរដ្ឋ និងការអភិវឌ្ឍប្រទេសបាន។
ខ្ញុំចង់ឃើញឲ្យមេធាវីទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌
មេធាវីឲ្យបានតឹងរឹងដើម្បីរក្សាបានតម្លៃវិជ្ជាជីវៈមេធាវី។
ខ្ញុំក៏បា្រថ្នាចង់ឃើញឲ្យមេធាវីបរទេសទាំងអស់ដែល កំពុងតែប្រកប
វិជ្ជាជីវៈមេធាវីដោយខុសច្បាប់នៅកម្ពុជា
គប្បីមានមនសិការក្នុងការគោរពច្បាប់កម្ពុជាផង
ឬថាទាល់តែមានចំណាត់ការតឹងរ៉ឹងពីគណៈមេធាវីទើបត្រូវគោរពច្បាប់
ហេតុនេះ
ខ្ញុំសូមអំពាវនាវដល់ស្ថាប័នដែលពាក់ព័ន្ធជាពិសេសគណៈមេធាវីមេត្តា
ពិនិត្យលើករណីមេធាវីបរទេសដែលប្រកបវិជ្ជាជីវៈខុសច្បាប់៕
ប្រភព : http://cvnlawyer.com #PR17